Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីបោះឆ្នោត និងភាគីពាក់ព័ន្ធសរុបចំនួន៨២រូប ទទួលការបណ្តុះបណ្តាលពី គ.ជ.ប រយៈពេលពីរថ្ងៃ ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការការបូកសរុបលទ្ធផល នៃការបោះឆ្នោត

21-02-2018 16:20

(ភ្នំពេញ)៖ មន្ត្រីបោះឆ្នោត និងភាគីពាក់ព័ន្ធសរុបចំនួន៨២រូប បានទទួលការបណ្តុះបណ្តាលពី គ.ជ.ប រយៈពេលពីរថ្ងៃ (ថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកុម្ភៈ) ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល នៃការបោះឆ្នោត ខណៈការបោះឆ្នោតជ្រើងតាំងសមជិកព្រឹទ្ធសភា នៅនីតិកាលទី៤ នឹងឈានមកដល់ នៅថ្ងៃអាទិត្យសប្តាហ៍នេះ។ នេះបើយោងតាម សេចក្តីប្រកាសរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

សិក្ខាកាមដែលទទួលបានការបណ្តុះបណ្តាល ចូលរួមមាន៖ ប្រធាន គធ.ខប ប្រធាន លគធ.ខប អនុប្រធាន លគធ.ខប និងសមាជិកទទួលបន្ទុក បណ្តុះបណ្តាលមកពី២៥ រាជធានី-ខេត្តសរុប៥៤រូប មន្ត្រីនៅទីស្តីការ គ.ជ.ប ចំនួន១១រូប តំណាងគណបក្សនយោបាយចំនួន៨រូប មកពីគណបក្សចំនួន៤៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។

ដោយឡែកក្រុមអ្នកអង្កេតការបោះឆ្នោតមកពីសមាគមអង្គការចំនួន៩ ក៏បានចូលរួមវគ្គបណ្តុះបណ្តាលនេះដែរ ក្នុងនោះរួមមាន៖ សហព័ន្ធសហភាពយុវជនកម្ពុជា, សមាគមអរុណរះ អង្គការ CDSIF សមាគម កូ ភី អេ សមាគមអ្នកលក់ឱសថកម្ពុជា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សមាគមសហព័ន្ធវិនិយោគិន សមាគមយុវជនសេដ្ឋកិច្ចកម្ពុជា និងសមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់គ.ជ.ប៖