(ភ្នំពេញ)៖ អស់ក្ដីបារម្ភក្នុងការជ្រើសរើសហាងកាហ្វេដែលមានឱជារស់ឈ្ងុឆ្ងាញ់ពិសារ ប្រកបដោយផាសុខភាព សុវត្ថិភាព មានភាពស្ងៀមស្ងាត់ល្អ ក្នុងការពិភាក្សាការងារការសិក្សាជាមួយហាងកាហ្វេ Cafe Amour ស្ថិតក្នុងបុរី១០០ខ្នង ដែលមានទីតាំងស្ថិតនៅក្នុងង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ពិសិដ្ឋ ម្ចាស់សាខាទី៦របស់ Cafe Amour បានថ្លែងថា «Cafe Amour នេះគ្រោងនឹងបើកក្នុងពេលឆាប់ៗនេះ ដោយមានលក់នូវភេសជ្ជៈជាច្រើនមុខ និងមានតម្លៃសមរម្យ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះក្នុងថ្ងៃបើសម្ភោធហាង ក៏នឹងមានផ្ដល់ជូននូវការបញ្ចុះតម្លៃ ដល់អតិថិជនផងដែរ»។
លោក ពិសិដ្ឋ បានបន្ដថា ចំណុចពិសេសដែលអាចនឹងទាក់ទាងអតិថិជនឲ្យមានការគាំទ្រនូវ Cafe Amour គឺក្នុងហាងបានបំពាក់នូវឧបករណ៍បច្ចេកទេសទំនើបៗ មានផាសុខភាព មានភាពស្ងៀមស្ងាត់ល្អ ផ្ដល់នូវផាសុខភាពដូចជា មានកន្លែងចត់ម៉ូតូ ឡាន ធំទូលាយ ដោយមានអ្នកយាមថែរក្សា មិនឲ្យបាត់បង់របស់អតិថិជននោះឡើយ៕