(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមការងារចម្រុះរដ្ឋបាលរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យយានដ្ឋានកែច្នៃរថយន្តចំនួន៦ទីតាំង ហើយបានសម្រេចបិទយាន្តដ្ឋានទាំងនោះចាប់ថ្ងៃនេះតទៅ។
បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូន បានបង្ហាញឲ្យដឹងថា «ក្រុមការងារបានរកឃើញថា យានដ្ឋានកែច្នៃរថយន្តទាំងនេះ ធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត្ត និងសម្រេចបិទយានដ្ឋានទាំង៦ ចាប់ពីពេលនេះតទៅ»។
សូមជម្រាបជូនថា យាន្តដ្ឋានកែច្នៃរថយន្តទាំង៦ទីតាំងដែលត្រូវបានបិទ នៅខណ្ឌពោធិ៍សែនជ័យ រួមមាន៖ ទី១-យានដ្ឋាន ជាងនីវូ, ទី២-យានដ្ឋាន GL, ទី៣-យានដ្ឋាន ថុង ថារិទ្ធ, ទី៤-យានដ្ឋាន អ៊ួន ជាង, ទី៥-យានដ្ឋាន ហុង ម៉េង និង ទី៦-យានដ្ឋាន សា សឿន៕