Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរមុខតំណែង ព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារង សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត ចំនួន៦រូប

21-02-2018 12:49

(ភ្នំពេញ)៖ ក្រៅពីតែងតាំង និងផ្ទេរតំណែងប្រធាន-អនុប្រធានតុលាការ និងចៅក្រមនោះ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក៏បានចេញព្រះរាជក្រឹត្យមួយទៀត តែងតាំង និងផ្ទេរមុខតំណែងរះរាជអាជ្ញា-ព្រះរាជអាជ្ញារង សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត ចំនួន៦រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិចនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

តាមព្រះរាជក្រឹត្យនេះការតែងតាំង និងផ្ទេរមុខតំណែងក្នុងស្ថាប័នអយ្យការរួមមានដូចតទៅ៖

១៖ ការតែងតាំង លោក ឡាប ឡាយមុនី ពីព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តបាត់ដំបង មកជាព្រះរាជអាជ្ញាសាលាឧទ្ធរណ៍។

២៖ ផ្ទេរមុខតំណែង លោក សឿ ឡងឌី ពីព្រះរាជអាជ្ញារងនៅខេត្តកំពង់ស្ពឺ មកជាព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

៣៖ ផ្ទេរមុខតំណែង លោក សំម ឫទ្ធីវាសនា ពីព្រះរាជអាជ្ញារង​ នៅខេត្តកណ្តាល ទៅបម្រើការងារជាព្រះរាជអាជ្ញារងខេត្តសៀមរាប

៤៖ ផ្ទេរមុខតំណែង លោកស្រី ឈួន សុភា ពីព្រះរាជអាជ្ញារងខេត្តសៀមរាប មកបម្រើការជាព្រះរាជអាជ្ញារងរាជធានីភ្នំពេញ

៥៖ ផ្ទេរមុខតំណែង​លោក ជ័យ រិទ្ធី ព្រះរាជអាជ្ញារងខេត្តតាកែវ មកបម្រើការជាព្រះរាជអាជ្ញារងខេត្តកំពត

៦៖ ផ្ទេរមុខតំណែង លោក ខៃ​ សម្ផស្ស ពីព្រះរាជអាជ្ញារងខេត្តកំពត មកជាព្រះរាជអាជ្ញារងខេត្តកំពង់ស្ពឺ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖