(ប៉ោយប៉ែត)៖ បន្ទាប់ពីទទួលបានបទពិសោធន៍ថ្មី នៃការប្រកួតបាលទាត់ហ្វូតសាលដ៏អស្ចារ្យ ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដោយមាន៥០ក្រុម ចូលរួមនោះ គឺពិតជាស្វិតស្វាញ និងជក់ចិត្តបំផុតសម្រាប់អ្នករស់នៅទឹកដីជាយដែននេះ។
អ្វីដែលធ្វើឲ្យអ្នកក្រុងប៉ោយប៉ែត កាន់តែរំភើបនោះគឺ ការប្រគំតន្ត្រីយក្ស Tiger Street Football Festival ២០១៨ ជាមួយឆាកតន្រ្តីពោរពេញទៅដោយគំនិតច្នៃប្រឌិតបែបកុងតឺន័រ ផ្ទាំង LED និងភ្លើងព៌ណដ៏ស្រស់ស្អាត បានទាក់ទាញទស្សនិកជនឲ្យមកទស្សនាយ៉ាងច្រើនកុះករ ពេញទីលានផ្សារាត្រីជិតសណ្ឋាគារផ្កាយ៥ក្រុងប៉ោយប៉ែត។
មិនតែប៉ុណ្ណោះ ភាពពុះកញ្ជ្រោលនៃការគាំទ្ររបស់បងប្អូន ក្រោយការបង្ហាញវត្តមានរបស់តារាចម្រៀងជួរមុខល្បីៗដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោក Zono លោក ណុប បាយ៉ារឹទ្ធ លោក Step និង កញ្ញា រ៉េត ស៊ូហ្សាណា។ លើសពីនេះទៅទៀត អ្នកគាំទ្រទាំងអស់ ក៏ទទួលបានកម្មវិធីលក់ជូនជាពិសេសសម្រាប់ការជាវស្រាបៀរ ថៃហ្គ័រ មកទទួលទានបណ្តើរ និងទស្សនាការប្រគំតន្ត្រី Tiger Street Football Festival ២០១៨។
សូមជម្រាបថា បទពិសោធន៍ដ៏អស្ចារ្យ នៃការប្រកួតបាល់ទាត់ និងការប្រគំតន្រី្ត Tiger Street Football Festival 2018 នេះនឹងបន្តដំណើរទៅចែកជូនបងប្អូនដែលរស់នៅទឹកដីខេត្តកំពង់ចាម នៅថ្ងៃទី២៤ និង ២៥ ខែកុម្ភៈ ខាងមុខនេះ។
ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger Street Football Festival ២០១៨ ប្រចាំមណ្ឌលប៉ោយប៉ែត សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH សូមពិសាដោយការទទួលខុសត្រូវ!!