(ភ្នំពេញ)៖ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោស លើការប្រមាថព្រះមហាក្សត្រ រួមទាំងសេចក្តីព្រាងច្បាប់២ទៀត បានឆ្លងផុតស្ថាប័នព្រឹទ្ធសភាហើយ បន្ទាប់ត្រូវបានអនុម័តទាំងស្រុងដោយឥតកែប្រែ នៅក្នុងកិច្ចប្រជុំព្រឹទ្ធសភាពេញអង្គ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំពេញអង្គរបស់ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥២រូប។
ខាងក្រោមនេះជាលទ្ធផលផ្លូវការនៃកិច្ចប្រជុំពេញអង្គរបស់ព្រឹទ្ធសភា៖