(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ដួង ហេង មេបញ្ជាការរងកងអង្គរក្ស និងលោកស្រី ព្រមទាំងក្រុមគ្រួសារទាំងមូល មានទុក្ខជាទម្ងន់ បន្ទាប់ពីអ្នកឧកញ៉ា ដួង ឈីវ ដែលត្រូវជាឪពុកបង្កើត បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មានុអាយុ៧៧ឆ្នាំ នៅវេលាម៉ោងប្រមាណ១៖២៥នាទីយប់រំលងអាធ្រាត្រចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកជំទាវឧកញ៉ា សាត ណាវី ដែលត្រូវជាភរិយារបស់សពអ្នកឧកញ៉ា ដួង ឈីវ ព្រមទាំងកូនៗ៤នាក់ រួមមាន៖ លោកឧត្តមសេនីយ៍ឯក ដួង ហេង និងភរិយា, លោក ដួង តិច និងភរិយា, លោក ដួង ស្រ៊ុន និងភរិយា និងលោក ដួង វិបុល និងភរិយា ព្រមទាំងបុត្រ និងក្រុមគ្រួសារទាំងអស់ បានរៀបចំពិធីបុណ្យសពនៅគេហដ្ឋានផ្ទះលេខ២០៩ ផ្លូវលេខ១៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
សពអ្នកឧកញ៉ា ដួង ឈីវ នឹងត្រូវក្រុមគ្រួសារដង្ហែយកទៅបញ្ចុះនៅជិតទីលានថ្មសានរបស់សមាគមត្រកូលយ៉ាង ស្ថិតនៅតាមផ្លូវលេខ៥១ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឹ។
នេះជាការជូនដំណឹងមរណភាពដល់ញាតិមិត្តជិតឆ្ងាយ ដើម្បីចូលរួមពិធីបុណ្យសពឲ្យបានគ្រប់ៗគ្នា៕