(ភ្នំពេញ)៖ នៅទីបំផុតនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ និងថៃ ចំនួន២៩នាក់ ត្រូវបាន លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនបណ្តោះអាសន្នហើយ ក្រោយពីព្រះរាជអាជ្ញារង លោក ងិត ពេជ ចោទប្រកាន់២បទល្មើសកាលពីម្សិលមិញ។
ក្រុមចាប់ជំរិតទាំងនេះត្រូវបានព្រះរាជអាជ្ញារងចោទប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោសដោយតាំងខ្លួនជាអ្នករាជការសាធារណៈ និងបទកំហែងយក» តាមមាត្រា៣៦៣ មាត្រា៣៧៧ និង មាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា ក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ ខ្មែរ និងថៃ ដែលកម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនដំបូងមានចំនួន៣៣នាក់ ប៉ុន្តែក្រោយពីសាកសួរ នៅអាវុធហត្ថរាជធានីភ្នំពេញ ក៏បានអនុញ្ញាតឲ្យត្រឡប់ទៅវិញចំនួន៤នាក់ ក្នុងនោះ៣នាក់អនាម័យ និងម្នាក់ជាសន្តិសុខ ដែលពួកគាត់មិនពាក់ព័ន្ធនឹងអំពើល្មើសច្បាប់។
សូមទស្សនាវិដេអូ នៃការបង្រ្កាបជាក់ស្តែងរបស់កម្លាំងអន្តាគមន៍អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ ខ្មែរ និងថៃ ពិតជាពិសេសអស្ចារ្យ!