(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្តជាតិកម្ពុជា បានប្រកាសអំពីការជួយអន្តរាគមន៍ដល់ពលរដ្ឋខ្មែរចំនួន១១នាក់ ដែលបានរងគ្រោះនៅប្រទេសម៉ាឡេស៊ី សិង្ហបុរី និងនៅប្រទេសថៃ។

តាមការប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា ពលរដ្ឋខ្មែរទាំង១១នាក់នោះ មាន៨នាក់បានទៅធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ១នាក់ធ្វើការនៅសិង្ហបុរីហើយស្នើត្រឡប់មកវិញ និង២នាក់ទៀត ចូលទៅកាប់ឈើនៅក្នុងទឹកដីថៃ ហើយត្រូវអាជ្ញាធរថៃចាប់ខ្លួន។

ព័ត៌មានលម្អិតត្រូវបានបង្ហាញនៅក្នុងសេចក្តីប្រកាសខាងក្រោមនេះ៖