(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹទ្ធសភា បានសម្រេចបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌដែលបន្ថែមទោស លើការប្រមាថព្រះមហាក្សត្រ រួមទាំងសេចក្តីព្រាងច្បាប់២ទៀត។
កិច្ចប្រជុំពេញអង្គនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយក្នុងនោះមានរបៀបវារៈចំនួន៤រួមមាន៖
១៖ សេចក្តីព្រាងធម្មនុញ្ញ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ
២៖ សេចក្តីព្រាងច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបន្ថែមទោសលើការប្រមាថព្រះមហាក្សត្រ,
៣៖ សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
៤៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-វៀតណាម។
សូមបញ្ជាក់ថា សេចក្តីព្រាងទាំង៤នេះ ត្រូវបានរដ្ឋសភា អនុម័ត កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨៕