(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅ ការងារឆ្នាំ២០១៨ របស់ខ្លួន រយៈពេល១ថ្ងៃកន្លះ ដែលរៀបចំធ្វើឡើង នៅក្នុងសាលប្រជុំធំ ក្រសួងមហាផ្ទៃ អាគារ S។
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ខាងលើនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត ម៉ៅ ប៊ុនណារិន អគ្គនាយកនៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ប្រធាន-អនុប្រធាន និងនាយការិយាល័យជំនាញក្រោមឱវាទជាច្រើនរូប។
តាមការគ្រោងទុក ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ស្អែកនេះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ៕