(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ (ផ្សាយថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា,លោក ជួរ លឹមហួត, លោក វង់ វុធ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ អង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ ចំពោះកំណែទម្រង់ទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកន្លងមក
២៖ ក្រសួងមហាផ្ទៃ និងក្រសួងការងារ ប្រកាសដាក់ទោសម្ចាស់ ឬនាយកសហគ្រាសណា ដែលទទួលយកពលករបរទេសធ្វើការ ដោយគ្មានបណ្ណ និងសៀវភៅការងារ
៣៖ ព្រឹទ្ធសភា បើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃស្អែក ដើម្បីអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោស លើការប្រមាថព្រះមហាក្សត្រ រួមទាំងសេចក្តីព្រាងច្បាប់២ទៀត
៤៖ សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យកំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ
៥៖ តុលាការខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនជនជាតិចិនតៃវ៉ាន់ និងថៃទាំង៣នាក់ ដាក់ពន្ធនាគារ ពីបទជំរិតទារប្រាក់តាមប្រព័ន្ធ Internet
៦៖ ជប៉ុនផ្ដល់ប្រាក់ប្រមាណ៧លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម, ស្អែកនេះទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុន នឹងចុះហត្ថលេខា
៧៖ អ្នកនាំពាក្យពន្ធនាគារ៖ ការចូលសួរសុខទុក្ខអ្នកជាប់ឃុំនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ មិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ
៨៖ ក្រសួងធនធានទឹក បង្ហាញកម្រិតបរិមាណទឹកភ្លៀងកក់ខែ ដែលបានធ្លាប់តាមបណ្តារាជធានី-ខេត្តមួយចំនួន ដែលរងឥទ្ធិពលព្យុះសាន់បា
៩៖ ឆ្នាំ២០១៧ នៅកម្ពុជា មានជនជាប់ឃុំឃាំងនៅពន្ធនាគារ ចំនួន១០០នាក់ បានស្លាប់បាត់បង់ជីវិត, អ្នកទោស២២នាក់ បានរត់ចេញពីពន្ធនាគារកម្ពុជា ប៉ុន្តែត្រូវចាប់បានមកវិញ៥នាក់
១០៖ សម្តេច ស ខេង៖ អាឡឺម៉ង់មិនបានបិទទិដ្ឋាការដល់មន្រ្តីរដ្ឋាភិបាល ដូចសារព័ត៌មានមួយចំនួនចុះផ្សាយឡើយ
* ព័ត៌មានអន្តរជាតិ ( International News)
១៖ កូរ៉េខាងត្បូងប្រកាស «ធ្វើសមយុទ្ធយោធាជាមួយអាមេរិកដដែល» ទោះបីទីក្រុងព្យុងយ៉ាងព្រមានជាច្រើនដង...
២៖ រកឃើញបំណែកយន្តហោះអ៊ីរ៉ង់ ដែលបានធ្លាក់នោះហើយ ប៉ុន្តែក្រុមសង្គ្រោះ មិនទាន់អាចចុះទៅកន្លែងកើតហេតុ!
៣៖ ១០ថ្ងៃកន្លងផុតទៅ ប្រធានាធិបតីកូរ៉េខាងត្បូង នៅតែមិនទាន់ផ្តល់ចម្លើយថា នឹងទៅកូរ៉េខាងជើង ឬក៏អត់!
៤៖ មន្ត្រីទូតរុស្ស៊ី៖ សារព័ត៌មានល្បីៗរុស្ស៊ីនៅអាមេរិក កាន់តែមានភាពយ៉ាប់យ៉ឺន ដោយសារការចុះបញ្ជីជាសារព័ត៌មានបរទេស...
៥៖ ក្រោយរងទណ្ឌកម្មធ្ងន់ៗ «ប្រធានាធិបតីវេណេស៊ុយអេឡា ងាកមកសុំលោក ដូណាល់ ត្រាំ ចរចាគ្នា...»
៦៖ មនុស្ស ៧៧នាក់ស្លាប់ (ក្នុងនោះមានកុមារ ២០នាក់) នៅក្នុងការវាយប្រហារដោយទ័ពអាកាសស៊ីរី!
៧៖ រដ្ឋមន្ត្រីការបរទេសអាមេរិក៖ «ខ្ញុំកំពុងផ្ទៀងត្រចៀកស្តាប់កូរ៉េខាងជើងនិយាយថា ត្រៀមខ្លួនចរចារួចរាល់ហើយ ឬក៏នៅ...»
៨៖ ប្រធានាធិបតីតួកគី «កំពុងសំងំកសាងកងទ័ពថ្មី ដើម្បីត្រៀមប្រឆាំងនឹងអង្គការ NATO...»
៩៖ ឥណ្ឌាទទួលជោគជ័យធំលើការ «បាញ់តេស្តមីស៊ីលថ្មី អាចបំពាក់គ្រាប់នុយក្លេអ៊ែរ ទម្ងន់ ១តោន» នៅរដ្ឋភាគខាងកើត!
១០៖ កុំលេងជាមួយភ្លើង! រុស្ស៊ីចោទអាមេរិកថាកំពុងបំផ្លាញបូរណភាពទឹកដីស៊ីរី