(ភ្នំពេញ)៖ នៅឆ្នាំ២០១៧ អ្នកជាប់ឃុំក្នុងពន្ធធនាគារចំនួន២,០៨០នាក់ ក្នុងនោះស្រីចំនួន២៤០នាក់ បានទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញ។ នេះបើយោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានពន្ធនាគារ។
យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមុខរបរដល់អ្នកជាប់ឃុំជាង២ពាន់នាក់ បានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាចំនួន៣៩៧នាក់ ក្នុងនោះមានការបណ្ដុះបណ្ដាលដោយអង្គភាពផ្ទាល់ចំនួន៣១៥នាក់ ស្រី២២នាក់ និងបណ្ដុះបណ្ដាលដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌល និងអង្គការនានាចំនួន១,៧៦៥នាក់ ស្រី២២៣នាក់ ដែលរៀនអំពីជំនាញដូចជា៖
១៖ ជំនាញកាត់សក់ ចំនួន១៦៥នាក់
២៖ ជំនាញសំណង់ស៊ីវិល ចំនួន១១១នាក់
៣៖ ជំនាញជួសជុលម៉ូតូ ចំនួន១២៨នាក់
៤៖ ជំនាញអេឡិចត្រូនិក ចំនួន៣០នាក់
៥៖ ជំនាញជួសជុលគោយន្ដចំនួន១៥នាក់
៦៖ ជំនាញកុំព្យូទ័ររដ្ឋបាល ចំនួន១៤៥នាក់
៧៖ ជំនាញផ្សាដែក ចំនួន២៦នាក់
៨៖ ជំនាញធ្វើអិដ្ឋបុក ចំនួន៧នាក់
៩៖ ជំនាញជួសជុលរថយន្ដ ចំនួន២០នាក់
១០៖ ជំនាញចំលាក់ស្វាដូង ចំនួន៧នាក់
១១៖ ជំនាញចាក់សំណាញ់ ចំនួន១២នាក់
១២៖ ជំនាញជួសជុលម៉ាស៊ីនដេរ ចំនួន១៥នាក់
១៣៖ ជំនាញជាងឈើ ចំនួន១១០នាក់
១៤៖ ជំនាញជួសជុលម៉ាស៊ីន ចំនួន៧៣នាក់
១៥៖ ជំនាញកាត់ដេរ ចំនួន១៩៧នាក់ ក្នុងស្រីចំនួន (៨៣នាក់)
១៦៖ ជំនាញសំអាងកាយ ចំនួន១១៨នាក់ (ស្រី១១៥នាក់)
១៧៖ ជំនាញបណ្ដាញអគ្គិសនី ចំនួន២២៨នាក់
១៨៖ ជំនាញថែទាំបរិក្ខារត្រជាក់ ចំនួន១២១នាក់
១៩៖ ជំនាញរូបភាព-បោះពុម្ភ ចំនួន១៩នាក់
២០៖ ជំនាញភ្លេងបុរាណ-សម័យ ចំនួន៧នាក់
២១៖ ជំនាញជួសជុលកុំព្យូទ័រ ចំនួន៦០នាក់ (ស្រី២០នាក់)
២២៖ ជំនាញគំនូរ-ដេរប៉ាក ចំនួន១៧នាក់ (ស្រី១៥នាក់)
២៣៖ ជំនាញរបាំ ចំនួន១៧នាក់ (ស្រី៦នាក់)
២៤៖ ជំនាញសិប្បកម្ម ចំនួន២២នាក់ (ស្រី៥នាក់)
២៥៖ ជំនាញធ្វើលបក្ដាម ចំនួន២៥នាក់
២៦៖ ជំនាញទឹកសុទ្ធ ចំនួន៩នាក់ (ស្រីម្នាក់)
២៧៖ ជំនាញបច្ចេកទេកសិកម្ម ៣៦១នាក់ (ស្រី៥នាក់)
២៨៖ ជំនាញពេទ្យសត្វ ចំនួន២៤នាក់៕