(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវនឹងថ្ងៃទី១១ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានតែគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះ ដែលបើកការហែក្បួនឃោសនាបោះឆ្នោត។ នេះបើតាមការប្រកាសព័ត៌មានរបស់ គ.ជ.ប ទើបចេញផ្សាយនៅរសៀលថ្ងៃនេះ។

តាមការប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា នៅថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា បានបើកយុទ្ធនាការឃោសនា នៅរាជធានី-ខេត្តមួយចំនួនដូចជា នៅក្រុងភ្នំពេញ ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំងជាដើម។

ជាទូទៅយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល១១ថ្ងៃនេះ បានប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ស្ថិរភាពល្អ និងគ្មានអំពើហិង្សា៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប!