(កំពត)៖ លោក ជិន សុវណ្ណារិទ្ធ រស់នៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ត្រូវជាកូនប្រុសរបស់សពលោកឪពុកឈ្មោះ សំ វណ្ណា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ បានធ្វើលិខិតបំភ្លឺមួយច្បាប់បំភ្លឺជូនសាធារណជន ឱ្យបានជ្រាបថា ការស្លាប់របស់ឪពុក គឺ ដោយសារថ្នាំឫសឈើមានសារធាតុជាតិពុលរបស់លោកគ្រូ អ៊ឹង ឈាន់ ហៅកៅ ពោលគឺមិនមែនស្លាប់ដោយសារការហូបស្រាក្លែមសត្វឆ្កែ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួនទេ ។
លោកជិន សុវណ្ណារិទ្ធ បន្តថា បច្ចុប្បន្នលោកគ្រូ អ៊ឹង ឈាន់ ហៅកៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ហើយ ពាក់ព័ន្ធការស្លាប់របស់ជនរងគ្រោះ៕
សូមអានលិខិតបំភ្លឺរបស់លោកជិន សុវណ្ណារិទ្ធ ៖