Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រាន់តែឈរជក់បារីបង្ហុយផ្សែង ត្រូវគេវាយមួយសោបែកក្បាលហូរឈាមស្រោចពេញផ្ទៃមុខ នៅខណ្ឌពោធិ៍សែនជ័យ

20-02-2018 16:32

(ភ្នំពេញ)៖ បុរសម្នាក់ដែលជាអ្នករត់រ៉ឺម៉កកង់បី ខណៈកំពុងឈរជក់បារីនៅ ក្នុងហាងកាហ្វេមួយកន្លែង ក៏មានបុរសម្នាក់ទៀតដែលស្គាល់គ្នាបានស្រែក ថាហុយផ្សែងបារីណាស់ រួចក៏ដើរមកយកជើងទាត់ដៃបុរសដែលកំពុងកាន់ជក់បារីនោះ​ និងចាក់មួយសោម៉ូតូបណ្ដាលឲ្យរងរបួសបែកក្បាលហូរ ឈាមស្រោចពេញមុខ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០៖៥០នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសរងគ្រោះដែលគេយកសោរម៉ូតូបណ្តាលឲ្យរងរបួសមានឈ្មោះ ជា ផាន អាយុ៣៥ឆ្នាំ មុខរបររត់រម៉កកង់បី ស្នាក់នៅផ្ទះជួលសង្កាត់ព្រៃព្រីងខាងត្បូង ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។ មានស្រុកកំណើតនៅភូមិអូរំពង់ ស្រុកបាទីខេត្តតាកែវ។
បើយោងតាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនពេលមុនកើតរឿងហឹង្សានេះឡើង ខណៈគាត់បានឈរជក់បារី នៅក្នុងហាងកាហ្វេមួយកន្លែង ដែលស្ថិតក្នុងភូមិកើតហេតុខាងលើ ស្រាប់មានបុរសម្នាក់ទៀតគាត់បានប្រាប់ទៅ (ជនរងគ្រោះ) ថា កុំឲ្យជក់បារីហុយណាស់ហើយយកជើងទាត់បារី ឲ្យធ្លាក់ពីដៃពេលនោះគាត់ (ជនរងគ្រោះ) ក៏យកអំបោសវាយជើងស្រាប់តែ គាត់យកសោម៉ូតូវាយត្រូវថ្ងាស់បណ្តាលឲ្យហូរឈាមពេញផ្ទៃមុខតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ឲ្យជួយអន្តរាគមន៍ ភ្លាមៗនោះលោក ថេង កុសល់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ បញ្ជាកម្លាំងឲ្យទៅធ្វើការឃាត់ខ្លួន ជនបង្ករបួសស្នាមមកធ្វើការសាកសួរនៅប៉ុស្តិ៍ ដើម្បីសួរនាំ៕