(ភ្នំពេញ)៖ អតិថិជន និងភ្ញៀវរបស់ណាហ្គាវើលដ៍ បានទទួលនូវភាពរីករាយយ៉ាងខ្លាំង ជាមួយការលោតម៉ុងសាយសិរី សួស្តីស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន កាលពីចុងសប្តាហ៍មុន។ ម៉ុងសាយដ៏ស្រស់ស្អាត ចំនួន១៨ បានសម្តែង និងលោតលើបង្គោលខ្ពស់ ដ៏ស្ទាត់ជំនាញ និងទទួលបាននូវការ ទះដៃស្ញើចសរសើរពីអ្នកទស្សនាជាច្រើន។
ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ណាហ្គាវើលដ៍ ផ្តល់ជូនឲ្យអតិថិជននូវការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ និងការសម្តែងពិសេសដ៏អស្ចារ្យរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧យប់ នៅឆាកជាន់ផ្ទាល់ដី ព្រមទាំងឱកាសទទួលអាំងប៉ាវលាភសំណាងពីលោកតាចិនថែមទៀតផង។
ភោជនីយដ្ឋានចិន ឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ Fortune Palace (ជាន់ទី១ ណាហ្គាវើលដ៍) និងភោជនីយដ្ឋានចិនថ្មី ស្រឡាង Hall of Golden Chimes (ជាន់ទី៥ ណាហ្គាទី២) មានបម្រើ «ម្ហូបអ៊ីសាងនាំសំណាង» ជាម្ហូបចិនដែលមានគ្រឿងផ្សំពិសេស ១៨មុខពេញនិយមក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ រួមមានត្រីសាលម៉ុនស្រស់ ត្រីធូណា និងខ្យងសមុទ្រ។
ភោជនីយដ្ឋានចិន Hall of Golden Chimes មានបម្រើ «ម្ហូបចិនមហសម្បត្តិ» ដែលមានគ្រឿងផ្សំកំពូលកម្រ ដូចជាបង្កង ប៉ាវហ៊ឺ ឈ្លើងសមុទ្រ និងសារាយសមុទ្រខ្មៅ។ ម្ហូបពិសេស ជាច្រើនមុខទៀត ក៏មានបម្រើនៅគ្រប់ភោជនីយដ្ឋាន របស់ណាហ្គាវើលដ៍ផងដែរ រួមមានពិភពអាហារប៊ុហ្វេ គ្រឿងសមុទ្រនៅភោជនីយដ្ឋាន 2Pangea តម្លៃ៣៣ដុល្លារ សម្រាប់ម្នាក់ ឬភោជនីយដ្ឋានក្រោមដី Food Pavilion តម្លៃចាប់ពី៣ ដុល្លារ។
អតិថិជន នឹងទទួលបានតុក្កតារូបសុនខដ៏ស្រស់ស្អាតមួយ (រហូតអស់ពីស្តុក) ដោយគ្រាន់តែចុះឈ្មោះជាសមាជិកសណ្ឋាគារថ្មី (សមាជិកហ្គោលដិនអេចរីវ៉តក្លឹប) កក់ដើម្បីស្នាក់នៅបន្ទប់ ប្រណីត Superior នៅណាហ្គាទី ២ តាមរយៈ www.nagaworld.com (ចុះឈ្មោះចូលពីឥឡូវនេះ រហូតដល់ថ្ងៃទី២ មីនា) ឬចំណាយយ៉ាងតិច ៨៨ ដុល្លារ នៅភោជនីយដ្ឋានចិន Fortune Palace ឬ Hall of Golden Chimes នៅក្នុងវិក្កយបត្រមួយ៕
ទទួលតុក្កតារូបសុនខដ៏ស្រស់ស្អាតពីណាហ្គាវើលដ៍រហូតអស់ពីស្តុក
ម្ហូបមហាសម្បតិ្តចិន នៅភោជនីយដ្ឋានចិន Hall of Golden Chimes និង Fortune Palace សម្រាប់ឱកាសបុណ្យចូលឆ្នាំចិន
រីករាយតាមចិត្តជាមួយអាហារប៊ុហ្វេពិភពគ្រឿងសមុទ្រនៅភោជនីយដ្ឋាន 2Pangea
ណាហ្គាវើលដ៍ ប្រារព្ធបុណ្យចូលឆ្នាំចិន ជាមួយការលោតម៉ុងសាយដ៏អស្ចារ្យ