(ភ្នំពេញ)៖ ក្ដីបារម្ភសម្រាប់យោធា និងសមត្ថកិច្ច ក្នុងការជ្រើសរើសឯកសណ្ឋានទៀតហើយ ជាមួយម៉ាក 5.11 TATICAL ដែលជាម៉ាកថ្មី នឹងមានលក់នៅកម្ពុជាហើយ ជាមួយនឹងភាពទាន់សម័យ រឹងមាំ ជាប់ធន់ អាចធន់គ្រប់កាលៈទេសៈ ល្អបំផុតសម្រាប់មន្ដ្រីយោធា សមត្ថកិច្ច ក្នុងការបំពេញបេសកម្ម និងកិច្ចការផ្សេងៗ។
មិនថាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ម៉ាកសម្លៀកបំពាក់ 5.11 TATICAL នៅតែត្រៀមខ្លួនជាស្រេច ក្នុងការជួយ និងការពារសុវត្ថិភាពមិនថាកំពុងបំពេញការងារធម្មតា ឬមានបេសកកម្មធំៗនោះឡើយ ដែលធ្វើឲ្យលោកអ្នកទាំងអស់គ្នាមានអារម្មណ៍ថា មានសុវត្ថិភាព និងទុកចិត្តគ្រប់ពេលវេលា។
ផលិតផលរបស់ម៉ាក 5.11 TATICAL ជាម៉ាកមួយដែលផលិត នូវផលិតផលគាំទ្រវិស័យយោធា និងកងកម្លាំងសមត្ថកិច្ច រដ្ឋាភិបាល ហើយក៏ត្រូវបានទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីក្រុមកម្លាំងសមត្ថកិច្ច និងប៉ូលីស FBI យ៉ាងណាមិញម៉ាក 5.11 TATICAL ក៏មានការពេញនិយមប្រើប្រាស់ពី សំណាក់អ្នកប្រើប្រាស់ទូទៅផងដែរ។
ផលិតផលរបស់ម៉ាក 5.11 TATICAL មានដូចជា សម្លៀកបំពាក់ កាបូប ស្បែកជើង ស្រោមដៃ កាំបិត នាឡិកាដៃ និងសម្ភារៈមួយចំនួន សម្រាប់បម្រើការដល់ការងារសមត្ថកិច្ច។
អ្វីដែលកាន់តែ ពិសេសជាងនេះទៅទៀតនោះ ម៉ាកនេះ 5.11 TATICAL មានវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ ដោយមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មន្ត្រីរាជការផ្នែកប៉ូលីស និងទាហ៊ាន ហើយក៏មានការនិយមចូលចិត្តពីសំណាក់អ្នកប្រើប្រាស់ទូទៅផងដែរ៕