(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីដំណើរការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ រយៈពេល១៤ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
កិច្ចប្រជុំផ្សព្វផ្សាយនេះប្រព្រឹទ្ធទៅនាថ្ងៃសុក្រទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៤៖០០នាទីរសៀល នៅសាលសន្និសីទសារព័ត៌មានគ.ជ.ប។
សូមបញ្ជាក់ថា តាមការប្រកាសរបស់ គ.ជ.ប យុទ្ធនាការហែក្បួនឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤នេះ នឹងធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈដែលការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភានេះ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។
សម្រាប់ព័ត៌មានបន្ថែមសូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖