(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដឹកនាំដោយលោកស្រី ក្លែរ វ៉ាន់ឌី វ៉ារ៉ែន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នេះមិនមែនជាជំនួបលើកទី១នោះទេ រវាងសម្តេចតេជោ ហ៊ុន សែន និងក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ សម្តេចតេជោ តែងអនុញ្ញាតឱ្យមានជំនួបបែបនេះជារៀងរាល់ឆ្នាំ ដើម្បីស្តាប់លទ្ធផល​ និងបញ្ហានានាពីមន្ត្រីយូអិនដែលបំពេញការងារនៅកម្ពុជា។

លទ្ធផលនៃកិច្ចប្រជុំយ៉ាងណានោះ Fresh News នឹងធ្វើការផ្សព្វផ្សាយជូននៅពេលក្រោយ៕