(ភ្នំពេញ)៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងដឹកនាំគណៈប្រតិភូពាណិជ្ជករថៃចំនួន៣៩ក្រុមហ៊ុន ដែលប្រកបអាជីវកម្មផ្នែកផលិតផលម្អូបអាហារ និងភេសជ្ជៈ គ្រឿងសំអាង សម្ភារតុបតែងផ្ទះ និងសម្ភារប្រើប្រាស់ក្នុងផ្ទះ មករកតំណាងចែកចាយទំនិញនៅកម្ពុជា។
ស្ថានតំណាងពាណិជ្ជកម្មថៃ នឹងរៀបចំកម្មវិធី «ចាប់ដៃគូពាណិជ្ជកម្ម កម្ពុជា-ថៃ» នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។
ដូច្នេះសូមអញ្ជើញពាណិជ្ជករកម្ពុជា ដែលមានចំណាប់អារម្មណ៍ ធ្វើជាតំណាងចែកចាយទំនិញថៃ ចង់ចូលរួមកម្មវិធី «ចាប់ដៃគូពាណិជ្ជកម្មកម្ពុជា-ថៃ» តាមពេលវេលាដែលបានកំណត់។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ០២៣ ៧២៦ ៣០៤៕