(ភ្នំពេញ)៖ ក្នុងឱកាសក្រុមហ៊ុន Namyang ដែលជាក្រុមហ៊ុនម្សៅទឹកដោះគោ ឈានមុនគេនៅប្រទេសកូរ៉េ បានរៀបចំកម្មវិធី «Star Grow ជាដំណោះស្រាយក្នុងការលូតលាស់ដ៏ប្រសើរបំផុត» និងផ្ដល់ដំណោះស្រាយដ៏ត្រឹមត្រូវ ដល់មាតា ដែលមានចំណុចគន្លះទាំង៥ នៃការលូតលាស់របស់ទារក ឲ្យដូចទៅនឹងទឹកដោះម្ដាយកាលពីចុងសប្ដាហ៍នេះ នៅផ្សារទំនើប Aeon Mall បានបង្ហាញថា តម្រូវការរបស់អ្នកម្ដាយ ទៅលើអាហាររបស់ទារក គឺការបង្កើនគ្រឿងផ្សំសម្រាប់ខួរក្បាល និងប្រព័ន្ធភាពសុំា ដែលមានគុណភាព ដូចទៅនឹងទឹកដោះម្ដាយ សម្រាប់រំលាយអាហារបានល្អ។សម្រាប់ចំនុចនេះ អ្នកជំនាញ Namyang នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ បានធ្វើការបកស្រាវជា្រវ រយៈពេលដើម្បីបង្កើន Five Star Plan។
Five Star Plan ជាកម្មវិធីដែលបង្កើតឡើង តាមបែបវិទ្យាសាស្ដ្រ ដើម្បីបង្កើនចំនុចគន្លឹះទាំង៥ នៃការលូតលាស់ របស់ទារក រួមមាន៖
១*ការរំលាយអាហារ៖ បង្កើតឡើងឲ្យដូចទៅនឹងទឹកដោះម្ដាយ ងាយស្រួលក្នុងការរំលាយអាហារអាស៊ីតខ្លាញ់ ដែលទារក ពិបាកក្នុងការរំលាយអាហារត្រូវបានកាត់បន្ថយ ហើយត្រូវបានផ្លាស់ប្ដូរ ឲ្យដូចទៅនឹងទឹកដោះម្ដាយ។ L-carnitine ដែលជំនួយដល់ការរំលាយជាតិខ្លាញ់ ត្រូវបានបន្ថែមឲ្យដូចទៅនឹងទឹកដោះម្ដាយ ។ភាពខាប់នៃទឹកដោះគោត្រូវបានពង្រាវឲ្យដូចទៅនឹងទឹកដោះម្ដាយ ដើម្បីធ្វើឲ្យងាយស្រួល ក្នុងការស្រូបជាតិ ទឹកបានល្អ ។ Galacto-oligosaccharide និង Fructo -Oligosaccharide ដើម្បីជួយដល់ការលូតលាស់ របស់បាក់តេរីល្អៗក្នុងពោះវៀនត្រូវបានបន្ថែម។
២*ខួរក្បាល៖ គាំទ្រមុខងារ និងការអភិវឌ្ឍខួរក្បាលឲ្យមានដំណើរការល្អ DHA ត្រូវបានបន្ថែម ដែលវាមានមុខងារ ក្នុងការអភិវឌ្ឍខួរក្បាល និងភ្នែក ។
៣*ប្រព័ន្ធភាពសុំា៖ បន្ថែមគ្រឿងផ្សំដែលជួយដល់ការបង្កើតប្រព័ន្ធភាពសុំា
៤*ការលូតលាស់រាងកាយ៖ ការសម្របទៅតាមកម្មវិធី GMS ( Growing Manegement System ) ដែលជាគម្រោងអាហារូបត្ថម្ភ ដែលរៀបចំឡើង ក្នុងការបំពេញនូវតម្រូវការអាហារូបត្ថម្ភគ្រប់ដំណាក់កាលលូតលាស់នីមួយៗ ដើម្បីជួយដល់ការលូតលាស់របស់រាងកាយ តាមវិទ្យាសាស្ដ្រ។
៥*សុវត្ថិភាព៖ ការបង្កើនសុវត្ថិភាព ចំពោះទារកជាគោលដៅ ដោយប្រើឧបករណ៍ទំនើបចុងក្រោយ និងប្រព័ន្ធសុវត្ថិភាព យ៉ាងហ្មត់ចត់ទាំងកាកសំណល់ សារធាតុសត្វល្អិត និងថ្នាំសម្លាប់បាក់តេរី ដែលមានក្នុងវត្ថុធាតុដើម និងផលិតផលសម្រេចត្រូវបានគ្រប់គ្រងយ៉ាងហ្មត់ចត់ ដោយឆ្លងកាត់ការត្រួតពិនិត្យ៣៦៧ប្រភេទតាមស្ដង់សុវត្ថិភាពអន្ដរជាតិ ពី CODEX និង EU ដើម្បីធានាសុវត្ថិភាព ក្នុងការបំបៅដល់ទារក ។
លោក គីម សុងគុន នាយកប្រតិបត្ដិនៃក្រុមហ៊ុន Namyang បានថ្លែងបន្ថែមថា «ការលូតលាស់ធំធាត់ពេញដោយសុខភាព គឺជាអ្វីដែលយើងចង់បាន ខណៈដែលយើងបន្ដផលិតអាហារប្រកបដោយការយកចិត្ដទុកដាក់ខ្ពស់ សម្រាប់អតិថិជន រាប់លាននាក់ Star Grow ជាសក្ខីភាពមួយនៃការប្ដេជ្ញាចិត្ដរបស់យើង ចំពោះអតិថិជន និងធ្វើឲ្យវាក្លាយជាជម្រើសសមស្របតែមួយគត់របស់ពួកគាត់»។
លោកបន្ដថា «ក្រុមហ៊ុនយើងយល់ច្បាស់ថា អតិថិជន មិនត្រឹមតែចង់បានអាហារ ដែលពេញដោយអាហាររូបត្ថម្ភប៉ុណ្ណោះទេ ប៉ុន្ដែពួកគាត់ ចង់បានផលិតផលសមស្របបំផុត ដែលធានាការលូតលាស់ របស់ទារក»។
គួររម្លឹកថា បច្ចុប្បន្ននេះ Star Grow កំពុងតែទទួលបានការគាំទ្រខ្ពស់ ពីអតិថិជននៅកម្ពុជា និងតាមបណ្ដាប្រទេសលើពិភពលោកផងដែរ ៕