(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា,លោក អាន គុន្ធធារ៉ា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា,លោក ជួរ លឹមហួត, លោក វង់ វុធ៖

* ព័ត៌មានជាតិ (Cambodia News)
 

១៖ ថ្ងៃនេះ Fresh News ប្រកាសដាក់ដំណើរការផ្សាយភាសាចិនជាផ្លូវការ ដែលជាភាសាទី៣នៃការផ្សាយរបស់ខ្លួន

២៖ ប្រធានតុលាការខេត្តព្រះសីហនុ ផ្ទេរទៅខេត្តព្រៃវែង, ចំណែកប្រធានតុលាការខេត្តព្រៃវែង ផ្ទេរទៅខេត្តព្រះសីហនុវិញ  

៣៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្តីបន្ទោសដល់ចៅក្រម១២រូប ព្រះរាជអាជ្ញា៥រូប

៤៖ ក្រសួងការបរទេសកម្ពុជា ប្រកាសច្រានចោលព័ត៌មានចេញផ្សាយតាមកាសែតភ្នំពេញប៉ុស្តិ៍ថា អាល្លឺម៉ង់ព្យួរទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកម្ពុជា  

៥៖ សរុបទូទាំងប្រទេស៖ ភ្ញៀវទេសចរជិត១លាននាក់ ធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងឱកាសបុណ្យចូលឆ្នាំចិន, ភ្ញៀវអន្តរជាតិមានជាង១០ម៉ឺននាក់

៦៖ កម្ពុជាចាយលុយជាង៤លានដុល្លារ លើគម្រោងមុខរបរ និងការងាររបស់យុវជនទាំងក្នុង និងក្រៅប្រព័ន្ធ

៧៖ UN៖ ៥ឆ្នាំចុងក្រោយនេះ វិស័យការងារនៅកម្ពុជា មានវឌ្ឍនភាពខ្លាំង និងជួយជំរុញកំណើនសេដ្ឋកិច្ច ឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស

៨៖ CDC ប្រឹងប្រែងទាក់ទាញវិនិយោគជប៉ុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើន ខណៈត្រឹមឆ្នាំ២០១៧ ទុនវិនិយោគជប៉ុននៅកម្ពុជាកើនដល់១.៦ប៊ីលានដុល្លារ

៩៖ ប្រតិភូពាណិជ្ជករថៃ៣៩ក្រុមហ៊ុន មកកម្ពុជាស្វែងរកដៃគូពាណិជ្ជកម្ម, ជំនួបចាប់ដៃគូពាណិជ្ជកម្មកម្ពុជា-ថៃ ត្រូវរៀបចំឡើងនៅរសៀល ថ្ងៃទី២១ ខែកុម្ភៈ នាសណ្ឋាគារសូហ្វីតែលភ្នំពេញ

* ព័ត៌មានអន្តរជាតិ ( International News)

១៖ មូលហេតុចម្បងនាំឲ្យយន្តហោះអ៊ីរ៉ង់ដឹកមនុស្ស ៦៥នាក់ធ្លាក់ គឺអាកាសធាតុអាក្រក់ខ្លាំង!

២៖ អតីតនាយក CIA អាមេរិក៖ «វាជារឿងល្អ ដែលអាមេរិកលូកលាន់កិច្ចការបោះឆ្នោតប្រទេសដទៃ...»

៣៖ មន្ត្រីទូតជើងចាស់ចិន៖ «ចិនប្រកាន់គោលការណ៍យ៉ាងខ្ជាប់ខ្ជួន ដោយមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ មុនសត្រូវជាដាច់ខាត...»

៤៖ កូរ៉េខាងជើងព្រមានជាថ្មីម្តងទៀត៖ សមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង នឹងបំផ្លាញកិច្ចផ្សះផ្សាទំនាក់ទំនង នៃកូរ៉េទាំងពីរ...

៥៖ អ្នកជំនាញរុស្ស៊ី៖ «អាមេរិកនឹងលែងជាកំពូលមហាអំណាចពិភពលោកទៀត ដោយសារការប្រឹងយាយីគូប្រជែងរបស់ខ្លួន គឺចិន និងរុស្ស៊ីខ្លាំងពេក...»

៦៖ លីប៊ីច្រានចោលព័ត៌មានថា បានស្នើសុំរុស្ស៊ីបង្កើតមូលដ្ឋានទ័ព នៅភាគខាងកើតប្រទេស!

៧៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល «បង្ហាញភាពក្តៅក្រហាយខ្លាំង ចំពោះមុខឆាកអន្តរជាតិ» និងព្រមានធ្វើអន្តរាគមន៍យោធាលើអ៊ីរ៉ង់!

៨៖ ទីបំផុតអារ៉ាប៊ីសាអូឌីត «អនុញ្ញាតឲ្យស្ត្រីប្រកបមុខជំនួញដោយខ្លួនឯង» ដោយមិនបាច់សុំការអនុញ្ញាតពីបុរស...

៩៖ លោក មូន ជែអ៊ីន៖ ការសម្រេចបិទរោងចក្រ GM នៅកូរ៉េខាងត្បូង នឹងធ្វើឲ្យសេដ្ឋកិច្ចក្នុងតំបន់ជួបបញ្ហា...

១០៖ បទវិភាគអន្តរជាតិ៖ ហេតុអ្វីកូរ៉េខាងត្បូង មិនត្រូវការឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅសេអ៊ូល?