Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យគណបក្សកាន់អំណាច ចំអកថា វគ្គផ្តាច់ព្រ័ត្ររបស់ទណ្ធិត សម រង្សី គឺអស់ក្រឡាលោត

19-02-2018 19:27

(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចំអកថា ការប្រកាសអួតក្អេងក្អាងអំពីប្រយុទ្ធ ផ្តាច់ព្រ័ត្រជាមួយ សម្តេចតេជោ ហ៊ុន សែន ដោយលោក សម រង្ស៊ី នាថ្មីៗនេះ គឺជាវគ្គអស់ក្រឡាលោត និងអស់ផ្លូវដើរ ដែលប្រៀបដូចជាអុកអាប់ក្រឡា របស់ លោក សម រង្ស៊ី តែប៉ុណ្ណោះ។

ការចំអករបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នាពេលនេះ ​បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលកំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេសគេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់សមត្ថកិច្ចនោះ បានប្រកាសនៅក្នុងជំនួប​ពលរដ្ឋខ្មែរ១០០នាក់​ នៅទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី កាលពី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ថា លោកនឹងប្រយុទ្ធតតាំងលើកចុងក្រោយជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុង​សង្វៀន​នយោបាយ​ឆ្នាំ​២០១៨ ដើម្បីប្តូរប្រទេសកម្ពុជា ចេញពីរបបសព្វថ្ងៃនេះ។

លោក សុខ ឥសាន បានលើកឡើងថា ការលើកឡើងរបស់ លោក សម រង្ស៊ី គ្រាន់តែជាការអួតប្រាប់ពលរដ្ឋនៅក្រៅប្រទេសប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែង លោក សម រង្ស៊ី គ្មានការឡាលោតទៀតទេ។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះហើយដែលហៅថា វគ្គផ្តាច់ព្រ័ត្ររបស់ទណ្ឌិត សម រង្សី គឺអស់ក្រឡាលោត និងអស់ផ្លូវដើរ ប្រៀបដូច អុកអាប់ក្រឡារតែប៉ុណ្ណោះ»

លោក សុខ ឥសាន បានថ្លែងបន្តថា «ធ្វើនយោបាយតាំងពីនៅក្នុងស្រុក មានតួនាទី មុខមាត់ តែទីបំផុតរត់ចោលខោអាវ នៅតែខោលីអូរត់ចោលស្រុក ហើយនៅអួតខ្លួនថា ខ្លាំងទៀត។ មានផ្លូវអីទៀត មានតែចប់ទេ នេះទើបហៅថា ផ្តាច់ព្រ័ត្រ»