(ភ្នំពេញ)៖ OPPO ផលិតបទចម្រៀងស្នេហាយុវវ័យ ផ្ទុះការគាំទ្រជាថ្មី «លើសពីមិត្ត១០០ឆ្នាំ» គឺជាបទថ្មីរបស់តារាចម្រៀងល្បី ពេជ្រ សោភា ដែលទើបតែបង្ហោះជាផ្លូវការ ទើបតែបានប៉ុន្មានថ្ងៃសោះ តែទទួលបានការគាំទ្រយ៉ាងខ្លាំង នៅលើហ្វេសប៊ុក និងលើយូធូប ពីអ្នកទស្សនារាប់ម៉ឺននាក់ ក្នុងរយៈពេលដ៏ខ្លី។

តាមរយៈ​សំនៀងដ៏ពិរោះ ស៊ីនឹងអត្ថន័យនៃបទចម្រៀងនេះ ស្នេហាថ្មោងថ្មីកើតចេញពីមិត្តភាព មានទាំងភាពរំភើបរីករាយ ការប្រចណ្ឌអន់ចិត្ត និងយល់ច្រឡំគ្នា ធ្វើឲ្យបទចម្រៀងមួយបទនេះពិរោះ​ចាក់ដោតបេះដូងយុវវ័យ អត្ថន័យតពីបទ«មិត្ត១០០ឆ្នាំ»ដែលបានចេញកាលពីឆ្នាំទៅ ដែលធ្លាប់ផ្ទុះការគាំទ្រម្តងរួចមកហើយ។

គេសង្កេតឃើញថា ទោះបីជាមានវ័យជាសាមសិបឆ្នាំហើយក៏ដោយ ក៏អ្នកនាង ពេជ្រ សោភា មើលទៅនៅតែស្រស់ស្អាត ជាមួយនឹងស្តាយ៍តុបតែងខ្លួនបែបយុវវ័យ និងប្រើទូរស័ព្ទទំនើបម៉ាក OPPO ពណ៌ក្រហម ស្រស់ស្អាតមិនចាញ់តារាក្មេងៗជំនាន់ក្រោយនោះឡើយ មើលទៅស័ក្តិសមយ៉ាងខ្លាំងជាមួយ លោក ឆឹម សក្កដា ដ៏ស្រស់សង្ហា ដែលប្រើទូរស័ព្ទម៉ាក OPPO ពណ៌ខ្មៅ ដែលមានកាម៉េរ៉ាភ្ជាប់ជាមួយមុខងារ A.I Beauty ដ៏ទំនើបផងដែរ។

គួររំលឹកផងដែរថា ក្រុមហ៊ុន OPPO ដែលជាក្រុមហ៊ុនទូរស័ព្ទដៃដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា បានផលិតបទចម្រៀងពិរោះៗ បីបទរួចមកហើយ និងផ្ទុះការគាំទ្រយ៉ាងខ្លាំងពីយុវវ័យ ក្នុងនោះមានបទ «មិត្ត១០០ឆ្នាំ» ច្រៀងដោយអ្នកនាង ពេជ្រ សោភា បទ «សាកស្រឡាញ់គ្នាបានទេ?» ច្រៀងដោយកញ្ញា រ៉េត ស៊ូហ្សាណា និងStep និងបទ «លើសពីមិត្ត១០០ឆ្នាំ» ច្រៀងដោយអ្នកនាង ពេជ្រ សោភា ដែលទើបនឹងចេញថ្មី។

លោក លាង នរិន្ទ ដែលជានាយកផ្នែកទីផ្សាររបស់ OPPO ប្រចាំប្រទេសកម្ពុជា​ បានឲ្យដឹងថា «យើងពិតជារំភើបយ៉ាងខ្លាំង ដែលបានបទចម្រៀង ដែលយើងបានផលិតសុទ្ធតែទទួលការគាំទ្រពីអ្នកស្តាប់។ ដូច្នេះ ក្រៅពីការនាំយកនូវបច្ចេកវិទ្យាទូរស័ព្ទដៃទំនើបទាន់សម័យ បំពេញតាមតម្រូវការអ្នកប្រើប្រាស់ យើងក៏បានរួមចំណែកធំមួយក្នុងការលើកស្ទួយសិល្បៈចម្រៀងសម័យ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ចង់ដឹងស្នេហានៅក្នុងបទចម្រៀង «លើសពីមិត្ត១០០ឆ្នាំ» នេះ រំភើបរីករាយ ចាក់ដោតបេះដូងអ្នកមានស្នេហាកម្រិតណា? សូមទស្សនាវីដេអូខាងក្រោមនេះ៖
https://www.youtube.com/watch?v=sOH2MkH0cnA