(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៣៣៥គ្រឿង រកឃើញល្មើសច្បាប់៤៧៧គ្រឿង (ម៉ូតូ៦៦ភាគរយ) អប់រំ៣២៤គ្រឿង និងផាកពិន័យ១៥៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែកុម្ភៈនេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន៩៨២គ្រឿង អប់រំ១៧៦គ្រឿង និងផាកពិន័យចំនួន៩៦គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧២,២៣០គ្រឿង រកឃើញយានយន្តល្មើស ១០,១២៧គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ៥,៩២៤គ្រឿង និងផាកពិន័យ៤,២០៣គ្រឿង (ម៉ូតូ៨៨ភាគរយ)៕