Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការពារជាតិ៖ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំរយៈពេល៤ថ្ងៃ ដោយចាប់ពីថ្ងៃទី២១-២៤ ខែកុម្ភៈ ខាងមុខនេះ នៅទីក្រុងបាងកក

19-02-2018 16:28

(ភ្នំពេញ)៖ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBCS) កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំមួយ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ នៅទីក្រុងបាងកក ប្រទេសថៃ។។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

តាមសេចក្តីប្រកាសរបស់ ក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមលេខា នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា។

កិច្ចប្រជុំនេះ នឹងពិភាក្សាអំពីការត្រៀមរៀបចំ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី១៣ នៅពេលខាងមុខ ដែលផ្ដោតយ៉ាងសំខាន់លើការពង្រឹង និងលើកកម្ពស់ដល់ កិច្ចសហប្រតិបត្តិការល្អរវាង កងទ័ពនៃប្រទេសទាំង២កម្ពុជា-ថៃ ជាពិសេសក្នុងការរក្សាសន្ដិភាព ស្ថិរភាព សន្ដិសុខ អភិវឌ្ឍន៍ និងដើម្បីរួមចំណែក ក្នុងការទប់ស្កាត់ បង្ក្រាបនូវរាល់អំពើអសកម្ម និងខុសច្បាប់នានា នៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ៕