(ភ្នំពេញ)៖ ក្រុមហ៊ុន Viktoria Invest (អតីតក្រុមហ៊ុន ELECTRICITE ET EAUX DE MADAGASCAR COMPANY LIMITED «EEM») បានចេញលិខិតជូនដំណឹងពីការកែតម្រូវឈ្មោះក្រុមហ៊ុន ពី «Victoria Invest ទៅជា «Viktoria Invest» វិញ ដើម្បីជៀសវាងមានការភ័ន្តច្រឡំ និងការបកស្រាយមិនត្រឹមត្រូវ។ នេះបើយោងតាមលិខិតជូនដំណឹងរបស់ក្រុមហ៊ុនដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
នៅក្នុងលិខិតជូនដំណឹងរបស់ខ្លួន ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមហ៊ុន Viktoria Invest បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុន Viktoria Invest (អតីតក្រុមហ៊ុន ELECTRICITE ET EAUX DE MADAGASCAR COMPANY LIMITED «EEM») ដែលជាក្រុមហ៊ុនត្រូវបានបង្កើតឡើងតាមច្បាប់បារាំង និងជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Victoria Angkor Company Limited ស្ថិតនៅខេត្តសៀមរាប ប្រទេសកម្ពុជា សូមជម្រាបជូនសាធារណជន អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាបថា លិខិតបញ្ជាក់របស់ការិយាល័យសេវាកម្មសេដ្ឋកិច្ច នៃស្ថានឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចកក្រកម្ពុជា ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ មានកំហុសអក្ខរាវិរុទ្ធលើឈ្មោះ ក្រុមហ៊ុនដែលឈ្មោះខុសគឺ Victoria Invest ឯឈ្មោះត្រឹមត្រូវគឺ Viktoria Invest។ ការិយាល័យ សេវាកម្មសេដ្ឋកិច្ចនៃស្ថានឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការកែតម្រូវទៅការភ័ន្តច្រឡំនេះរួចហើយ តាមលិខិតកែតម្រូវចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដូចមានភ្ជាប់ មកជាមួយលិខិតជូនដំណឹងនេះ»។
ក្រុមហ៊ុន Viktoria Invest សូមអំពាវនាវដល់សាធារណជន អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន ដើម្បីជៀសវាងការភ័ន្តច្រឡំ ឫការបកស្រាយមិនត្រឹមត្រូវ ណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងកិត្តិយសរបស់ក្រុមហ៊ុន។
សូមអានខ្លឹមសារនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន Viktoria Invest និងឯកសារពាក់ព័ន្ធដែលភ្ជាប់មកជាមួយខាងក្រោមនេះ៖