
ខ្មែរ ប៊ែវើរីជីស ចាប់ផ្តើមរៀបចំការប្រគំតន្ត្រី កុងតឺន័រ១៨២កន្លែង ទូទាំងប្រទេស
19-02-2018 11:29
(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចាប់ផ្តើមរៀបចំការប្រគំតន្ត្រីកុងតឺន័រ ១៨២កន្លែង ក្នុងគ្រប់ខេត្ត រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ២០១៨នេះ។
គួរបញ្ជាក់ថា ការប្រគំតន្ត្រីកុងតឺន័រ របស់ស្រាបៀរកម្ពុជា ត្រូវបានរៀបចំឡើងនៅ ៤ទីតាំងរួចទៅហើយ គឺខេត្តសៀមរាប និងខេត្តមណ្ឌលគិរី។
ក្នុងសប្ដាហ៍នេះ ការប្រគំតន្ត្រីកុងតឺន័រ នឹងបន្ដដំណើរទៅខេត្តកំពង់ធំ និងខេត្តរតនៈគិរី រហូតដល់គ្រប់២៥ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។
ការប្រគំតន្ត្រីនេះចែកចេញជាបីគឺ តន្ត្រីកុងតឺន័រ Cambodia beer តន្ត្រីកុងតឺន័រ WURKZ និងតន្ត្រីកុងតឺន័រ IZE ដោយការប្រគំតន្ត្រីនីមួយៗ នឹងចូលរួមសម្តែងដោយ តារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន អ្នកនាងពេជ្រ សោភា លោក ខេម លោកខាន់ ជេមស៍ នាយចឺម និងតារាល្បីៗជាច្រើនទៀត។ ដោយមានការខុសប្លែកពីការប្រគំតន្រ្ដីផ្សេងៗ សម្រាប់ តន្ត្រីកុងតឺន័រ គឺនឹងមានការរៀបចំការប្រកួតកីឡាប្រដាល់គុណខ្មែរ ផងដែរ ៕