(ភ្នំពេញ)៖ ក្រោយពីបញ្ចប់ពិធីអបអរសាទឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បណ្តាញព័ត៌មាន Fresh News បានប្រកាសដាក់ដំណើរភាសាចិនផ្លូវការ បន្ថែមពីលើភាសាខ្មែរ និងភាសាអង់គ្លេស ដែលបានផ្សាយរួចមកហើយ ដើម្បីបម្រើទីផ្សារចិននៅកម្ពុជា ក៏ដូចជាបងប្អូនប្រជាជនចិន ងាយស្រួលទទួលបានព័ត៌មានពីសង្គមកម្ពុជាផងដែរ។
លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បានថ្លែងឲ្យដឹងថា បំណងនៃការចេញផ្សាយភាសាចិនរបស់ Fresh News ដើម្បីពង្រីកទីផ្សារលើវិស័យ ព័ត៌មានរបស់ប្រទេសកម្ពុជាដ៏តូចមួយនេះឲ្យកាន់តែធំទូលាយបន្ថែមទៀត ទៅលើប្រទេសក្នុងតំបន់អាស៊ានក៏ដូចជាពិភពលោក។ Fresh News នឹងចូលរួមផ្សព្វផ្សាយព័ត៌មានពី សកម្មភាពដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើដើម្បីប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ខ្មែរ ទៅកាន់ប្រជាជនចិន ដែលកំពុងរស់នៅជុំវិញពិភពលោកក៏ដូចជាមហាអំណាចចិន។
ការពង្រីកចេញផ្សាយព័ត៌មានជាភាសាចិនបន្ថែមទៀតនេះ ដោយបានមើលឃើញពីកំំណើននៃចំនួនអ្នកវិនិយោគចិន និងប្រជាជនចិន មានសន្ទុះកើនឡើងច្រើនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ហើយពួកគេត្រូវការព័ត៌មានពីនយោបាយសង្គម និងសេដ្ឋកិច្ចកម្ពុជាជាចាំបាច់ដើម្បីតាមដាន និងសម្រាប់ស្ថេរភាពនៃជំនួញ របស់ពួកគេ។
នាយកប្រតិបត្តិវ័យក្មេងដដែលរូបនោះបានបញ្ជាក់ថា ការចាប់ផ្តើមភាសាចិននៅពេលនេះក៏ដោយសារ ភាសាអង់គ្លេសរបស់ Fresh News ក្នុងរយៈពេល៦ខែចុងក្រោយនេះ ទទួលបានការចាប់អារម្មណ៍ច្រើនពីខាងក្រៅប្រទេស។ បច្ចុប្បន្នក្រៅពីព័ត៌មានជាភាសាខ្មែរ ដែលជាទីផ្សារពេញនិយមនៅក្នុងស្រុក, ព័ត៌មានភាសាអង់គ្លេសរបស់ Fresh News ក៏បាននឹងកំពុងទទួលនូវការគាំទ្រពីក្រៅប្រទេស ជាពិសេសប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
គិតត្រឹមដើមឆ្នាំ២០១៨នេះ Fresh News មានមិត្តអ្នកអាននៅលើ App ប្រមាណជា១.១លាននាក់ លើគេហទំព័រមានអ្នកចូលទស្សនាប្រចាំថ្ងៃជាង៥០ម៉ឺននាក់ ខណៈលើបណ្តាញ ទំនាក់ទំនង Facebook មានអ្នកចុច Like ជិត២.៥លានទៅហើយ។ Fresh News មិននឿយហត់ក្នុងការបញ្ជូនព័ត៌មានទៅកាន់ពិភពលោក។
អង្គភាពព័ត៌មាន Fresh News រួមមានសេវាកម្មដូចខាងក្រោម៖
1, App Fresh News + Fresh News international (ព័ត៌មានទាំង៣ភាសា)
2, http://www.freshnewsasia.com (ព័ត៌មានភាសាខ្មែរ)
3, http://en.freshnewsasia.com (ព័ត៌មានភាសាអង់គ្លេស)
4, http://cn.freshnewsasia.com (ព័ត៌មានភាសាចិន)
5, http://www.freshnewsasia.tv (ទូរទស្សន៍ Online)
6, http://radio.freshnewsasia.com (ស្តាប់វិទ្យុ Online)
7, https://www.facebook.com/pg/freshnewsasia (ហ្វេសប៊ុកព័ត៌មាន)
8, https://www.facebook.com/freshnewstvonline (ហ្វេសប៊ុកទូរទស្សន៍)
9, https://www.youtube.com/user/freshnewsvideo/videos (Youtube)
10, http://khmertalking.com (គេហទំព័រព័ត៌មានកំសាន្ត)