Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រតិភូពាណិជ្ជករថៃ៣៩ក្រុមហ៊ុន មកកម្ពុជាស្វែងរកដៃគូពាណិជ្ជកម្ម, ជំនួបចាប់ដៃគូពាណិជ្ជកម្មកម្ពុជា-ថៃ ត្រូវរៀបចំឡើងនៅរសៀល ថ្ងៃទី២១ ខែកុម្ភៈ នាសណ្ឋាគារសូហ្វីតែលភ្នំពេញ

19-02-2018 17:02

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងដឹកនាំគណៈប្រតិភូពាណិជ្ជករថៃចំនួន៣៩ក្រុមហ៊ុន ដែលប្រកបអាជីវកម្មផ្នែកផលិតផលម្អូបអាហារ និងភេសជ្ជៈ គ្រឿងសំអាង សម្ភារតុបតែងផ្ទះ និងសម្ភារប្រើប្រាស់ក្នុងផ្ទះ មករកតំណាងចែកចាយទំនិញនៅកម្ពុជា។

ស្ថានតំណាងពាណិជ្ជកម្មថៃ នឹងរៀបចំកម្មវិធី «ចាប់ដៃគូពាណិជ្ជកម្ម កម្ពុជា-ថៃ» នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

ដូច្នេះសូមអញ្ជើញពាណិជ្ជករកម្ពុជា ដែលមានចំណាប់អារម្មណ៍ ធ្វើជាតំណាងចែកចាយទំនិញថៃ ចង់ចូលរួមកម្មវិធី «ចាប់ដៃគូពាណិជ្ជកម្មកម្ពុជា-ថៃ» តាមពេលវេលាដែលបានកំណត់ ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ០២៣ ៧២៦ ៣០៤៕