(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកសម័យប្រជុំពេញអង្គលើកទី២៩ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅក្នុងព្រះបរមរាជវាំង ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាន។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា សម័យប្រជុំពេញអង្គលើកទី២៩ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះ រៀបចំឡើងដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់លើរបៀបវារៈចំនួន១១៕
ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ អគ្គលេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដូចខាងក្រោម៖