(ភ្នំពេញ)៖ កីឡាករ និងជាសិស្សប្រដាល់ម្នាក់របស់អ្នកប្រដាល់ដ៏ល្បីនៅកម្ពុជា «ជង្គង់ហោះកែងឆេះ អេ ភូថង» ត្រូវបានជនដៃដល់ម្នាក់ទៀត ដែលជាគូបដិបក្ខនឹងគ្នាកាប់៣កាំបិត ចំលើគុម្ពត្រចៀក និងក្បាល ខណៈកំពុងប្រើអាកប្បកិរិយា និងពាក្យសម្ដីឌឺដងផ្លែផ្កាដាក់គ្នាទៅវិញទៅមក។
នគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅមុខផ្ទះលេខ 3Eo ផ្លូវ១០៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា។
មន្ត្រីនគរបាលដដែលបានបន្តថា ជនដៃដល់មានឈ្មោះ កែវ វិត ហៅស្វិត អាយុ១៩ឆ្នាំ ចំណែកជនរងគ្រោះឈ្មោះ សូ ស៊ីម អាយុ២៨ឆ្នាំ។ បច្ចុប្បន្ន ជនដៃដល់ត្រូវបានឃាត់ខ្លួន ដើម្បីកសាងនីតិវិធីតាមច្បាប់ រីឯជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្តេចឪ៕