(ស្វាយរៀង)៖ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េខាងត្បូងចំនួន ៣៥នាក់ សហការជាមួយក្រុមគ្រូពេទ្យស្រុករមាសហែកចំនួន ៧នាក់ ដើម្បីពិនិត្យព្យាបាលជំងឺជូនប្រជាជនដោយមិនគិតថ្លៃ នៅឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងសកម្មភាពចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានប្រជាពលរដ្ឋចំនួន ៣៨០នាក់ បានមកទទួលសេវានេះ ដែលពិនិត្យលើជំងឺទូទៅ ពិនិត្យភ្នែក ចាក់ម្ជុលវិទ្យាសាស្រ្ត ផ្នែកសរសៃ សន្លាក់ និងចែកឱសថ។ សកម្មភាពពិនិត្យព្យាបាលជំងឺខាងលើនេះ ធ្វើឡើងនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិរមាសហែក៕