(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣០០៥គ្រឿង រកឃើញល្មើសច្បាប់៤៩២គ្រឿង (ម៉ូតូ៧៥ភាគរយ) អប់រំ២៩៩គ្រឿង និងផាកពិន័យ១៩៣គ្រឿង នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៧ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន១៤៤៣គ្រឿង អប់រំ១៣៦គ្រឿង និងផាកពិន័យចំនួន១៥៤គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ២២៧គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៦៥២៧៤គ្រឿង រកឃើញយានយន្តល្មើស ៩០៧២គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ ៥២៨០គ្រឿង និងផាកពិន័យ៣៧៩២គ្រឿង (ម៉ូតូ៨៩ភាគរយ)៕