(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីម្សិលមិញនេះ បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី ដល់នគរបាលជាន់ខ្ពស់១៨រូប នៅក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ការដំឡើងឋានន្តរស័ក្តិដល់មន្រ្តីនគរបាលជាន់ខ្ពស់១៨រូបនេះ ធ្វើឡើងបន្ទាប់ពីមានការទូលថ្វាយដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖