(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចាប់ផ្តើមវាយកូនហ្គោលនៅលើទីលានខ្នាតធំឡើងវិញ បន្ទាប់ពីសម្រកទម្ងន់អស់រយៈពេល៦ខែ នៅសល់ប្រមាណ៧២គីឡូក្រាម។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ នៅលើទំព័រ Facebook ឱ្យដឹងថា «ថ្ងៃនេះគឺជាថ្ងៃចាប់ផ្តើមចូលទីលានខ្នាតអន្តរជាតិសារជាថ្មីក្នុងពេលទម្ងន់រក្សា៧២គីឡូក្រាម បន្ទាប់ពីហាត់ប្រាណនៅផ្ទះ៦ខែ ទម្លាក់ទម្ងន់ដែលពីមុនមាន ពី៨២គីឡូដល់៨៦គីឡូ ដែលគ្រូពេទ្យផ្តល់យោបល់ថាជាទម្ងន់លើសដែលត្រូវសម្រកដោយការហាត់ប្រាណ និងហូបអាហារទៀងទាត់»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ខ្ញុំមិនទាន់ច្បាស់ថា ខ្ញុំវាយបានត្រង់ និងឆ្ងាយដូចពេលមុនឬទេ? មានសាកល្បងសម្រាប់១៨ឡូ រយៈពេល៤ម៉ោង»៕