(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានភាពជោគជ័យ ជាបន្តបន្ទាប់ជាមួយនឹងស្មាតហ្វូនស៊េរី F5 F5 Youth និង F5 6GB ក្រុមហ៊ុន OPPO បាននាំមកនូវស្មាតហ្វូនស៊េរីថ្មី OPPO A83 ដែលមាននូវអេក្រង់ពេញអាចឲ្យអ្នកប្រើប្រាស់មើល នូវរូបភាពកាន់តែធំនិងច្បាស់ជាងមុន។
លោក លាង នរិន្ទ ដែលជានាយកផ្នែកទីផ្សាររបស់ OPPO ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា «យើងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីអតិថិជន នៅទីនេះនាពេលកន្លង ដូច្នេះហើយទើបយើងសម្រេចចិត្តយកមកនូវទូរស័ព្ទស៊េរី ថ្មីដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យ»។
ស្មាតហ្វូន OPPO A83 ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ជាមួយផ្ទៃអេក្រង់ខាងក្រៅរាងកោង និងធំទំហំ 5.7 អ៊ីញ ហើយមានកម្រិតភាពច្បាស់ 1440 X 720 ភិចស៊ែល។ ទូរស័ព្ទដៃនេះ ក៏មានភ្ជាប់មកនូវបច្ចេកវិទ្យាជួយចាប់យកភាពស្រស់ស្អាតនៃសម្រស់ធម្មជាតិ ក៏ដូចជាកាម៉េរ៉ាមុខទំហំ 8 មេហ្គាភិចស៊ែល និងកាម៉េរ៉ាក្រោយ 13 មេហ្គាភិចស៊ែល ដែលមានមុខងារ Ultra-HD។
នាពេលកន្លងមកនេះគេសង្កេតឃើញថា ទូរស័ព្ទដៃរបស់ OPPO ក៏ទទួលការពេញនិយមយ៉ាងខ្លាំពីសំណាក់តារាល្បីៗក្នុងប្រទេសកម្ពុជា ដូចជា៖លោក ជា វណ្ណារិទ្ធ និង លោក ចន អាឡិចហ្សូរ៉ា ជាដើម។
ស្មាតហ្វូននេះត្រូវបានបំពាក់ដោយស៊ីភីយូប្រភេទ Octa-Core រត់ក្នុងល្បឿន 2.5GHz និង RAM ទំហំ 3GB, អង្គផ្ទុកទិន្នន័យខាងក្នុងមានទំហំ 32GB ដែលអាចឲ្យអ្នកប្រើបាស់លេងនិងប្រើកម្មវិធីច្រើនក្នុងពេលតែមួយ ដោយស៊ីថ្មតិចទៀតផង។ចំពោះថាមពលថ្មវិញមានទំហំរហូតដល់ទៅ 3,180 mAh ដែលអាចអោយប្រើប្រាស់បានរហូតដល់ទៅ១៣ម៉ោងកន្លះ ព្រមទាំងអាចសាកថ្មបានលឿនប្រកបដោយសុវត្ថិភាព។
ស្មាតហ្វូន OPPO A83 ក៏មានលក្ខណៈ ពិសេស នៃ បច្ចេកវិទ្យា ដោះ សោរដោយសម្គាល់ផ្ទៃមុខផងដែរ ដែលក្រុមហ៊ុនអះអាងថា វា អាច ដោះសោរទូរស័ព្ទប្រើរយៈពេលតែ 0.18 វិនាទីប៉ុណ្ណោះ។ OPPO A83 មានពីរពណ៌សម្រាប់ ជ្រើស រើស គឺមានពណ៌ទឹកមាស និងពណ៌ខ្មៅ ហើយមានតម្លៃត្រឹមតែ 229 ដុល្លារ ក្នុងប្រទេសកម្ពុជា។
OPPO គឺជាក្រុមហ៊ុនតែមួយគត់ដែលផលិតនូវស្មាតហ្វូន មានអេក្រង់កោងធំច្រើនជាងគេរហូតដល់ទៅ៤ស៊េរី ងាយស្រួសសម្រាប់អតិថិជនជ្រើសរើស គឺ OPPO F5, OPPO F5 Youth, OPPO F5 6GB និង OPPO A83៕