(កណ្ដាល)៖ លោកឧកញ៉ា ស្រី ចាន់ថន ប្រធានចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តកណ្តាល បានជួបសំណេះសំណាលជាមួយ អតីតបងប្អូនកម្មករធ្លាប់រស់នៅប្រទេសថៃ ១០០នាក់ នៅក្រុមហ៊ុន 7NG តាមការ ចង្អុលបង្ហាញរបស់លោកីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅក្រុមហ៊ុន 7NG នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកឧកញ៉ាបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់អង្គពិធី។
លោកក៏បានបញ្ជាក់ថា កម្មករទាំងអស់ខាងលើនេះបានត្រលប់មកពីប្រទេសថៃ និងបានស្ម័គ្រចិត្តបម្រើការងារនៅក្នុងក្រុមហ៊ុន 7NG ដោយពួកគាត់យល់ថា ការងារនៅក្នុងប្រទេសមានលក្ខណៈប្រសើរជាង និងបាននៅជិតជុំគ្រួសារបងបង្អូន និងមិនចាំបាច់ធ្វើចំណាកស្រុកនោះទេ។
លោកឧកញ៉ាក៏បានបន្តទៀតថា លោកចង់អភិវឌ្ឍន៍តំបន់ 7NG នេះឲ្យទៅជាតំបន់រមណីយដ្ឋានដ៏គួរឲ្យទាក់ទាញ និងជាទីតាំងដែលកំពុងមានសក្តានុពលើគ្រប់វិស័យឲ្យកាន់តែរីកលូតលាស់បន្ថែមទៀត និងជាផ្នែកមួយក្នុងការជួយជម្រុញដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
លោកឧកញ៉ាក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់គ្នាត្រូវខិតខំពង្រីកសម្ថភាពរបស់ខ្លួនបន្ថែមទៀត ខិតខំបម្រើការងារឲ្យបានល្អ និងចូលរួមក្នុងការថែរក្សាបរិស្ថាននៅតំបន់នេះឲ្យបានល្អ ក្នុងន័យទាក់ទាញទេសចរណ៍មកចូលទស្សនាតំបន់នេះឲ្យបានកាន់តែច្រើនបន្ថែមទៀត។
នៅក្នុងពិធីនោះសម្រាប់កម្មករម្នាក់ៗទទួលបាន អង្គរ ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ ១យួរ ទឹត្រី ១យួរ ទឹកសុទ្ធ ១យួរ មីមួយកេះ និងថវិកាមួយចំនួន ហើយក៏បានឧបត្ថម្ភបន្ថែមដល់គ្រួសារកម្មករដែលទើបនឹងឆ្លងទន្លេរួច ចំនួនមួយគ្រួសារ ជាចុងក្រោយលោកឧកញ៉ានឹងអាជ្ញាធរ ឃុំ ស្រុក ក៏បានក្រើនរំលឹកដល់បងប្អូនពលករដែលចំណាកស្រុក ពីថៃមកកម្ពុជាវិញ កុំភ្លេចចុះឈ្មោះបោះឆ្នោត ហើយបោះអោយចំសន្តិភាព ជាពិសេសការអភិវឌ្ឍដែលអាចធានាបាននៅការងារសំរាប់បងប្អូនខ្មែរទូទាំងប្រទេស នឹងបានទទួលទានអាហាររួមគ្នា ដើម្បីបង្កើននូវភាពស្និទ្ធិស្នាលផងដែរ៕