(ភ្នំពេញ)៖ លោក នេត វត្ថា ប្រធាននាយករដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់ Fresh News នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា រយៈពេល២ថ្ងៃ គឺថ្ងៃសែនចូលឆ្នាំចិន និងថ្ងៃទី១៦ ខែកុម្ភៈនេះ គិតត្រឹមម៉ោង១១ព្រឹក មានករណីគ្រោះអគ្គិភ័យកើតឡើងចំនួន៥ករណី ឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋ៤ខ្នង និង៣៤បន្ទប់ និងសាលាឆាន់១ខ្នង រួមទាំងទ្រព្យសម្បត្តិអស់មួយចំនួនទៀត។
លោកបញ្ជាក់ថា គ្រោះអគ្គិភ័យទូទាំងប្រទេសនេះ បានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។
លោក នេត វត្ថា បានបញ្ជាក់ថា នថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រោះអគ្គិភ័យកើតឡើងចំននួន០៣លើក៖ ខេត្តបន្ទាយមាជ័យ០១លើ និងរាជធានីភ្នំពេញ០២លើក ក្នុងនោះឆេះផ្ទចំនួន៤ខ្នង និងបន្ទប់ជួលចំនួន៣៤បន្ទប់ ឆេះគោយន្តកន្រ្តៃ១គ្រឿង , ទូរទស្សន៍០១គ្រឿង, និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំទៀត។ សម្រាប់មូលហេតុនៃការឆេះ គឺឆ្លងចរន្តអគ្គីសនី។
ដោយឡែកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨នេះ ចាប់ពីម៉ោង០០នាទីយប់ដល់ម៉ោង១១៖00នាទីព្រឹកនេះ មានករណីអគ្គិភ័យបានកើតឡើងចំនួន០២លើក ក្នុងនោះខេត្តកំពង់ធំ០១លើកៃ និងខេត្តកំពង់ចាម០១លើក ដោយ ឆេះសាលាឆាន់១ខ្នងទំហំ ៣០ម៉ែត្រគុណ២៥ម៉េត្រ និងសម្ភារប្រើប្រាស់របស់ព្រះសង្ឃមួយចំនួនធំ។ ចំណែកមូលហេតុ ដុតភ្លើងឆ្អើនុំអន្សម៕