Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រខ្មែរ នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំពេញអង្គលើកទី២៩ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅព្រះបរមរាជវាំង ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ

16-02-2018 10:28

(ភ្នំពេញ)៖ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកសម័យប្រជុំពេញអង្គលើកទី២៩ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា សម័យប្រជុំពេញអង្គលើកទី២៩ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅសប្តាហ៍ក្រោយនេះ ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់លើរបៀបវារៈចំនួន១១។

ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ អគ្គលេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដូចខាងក្រោម៖