(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ភ្នាក់ងារ Fresh News បានឲ្យដឹងថា កងកម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញ កំពុងឡោមព័ទ្ធផ្ទះវីឡាមួយកន្លែង នៅខណ្ឌសែនសុខ សង្ស័យតាមចាប់មុខសញ្ញាអ្វីមួយពាក់ព័ន្ធបទល្មើស ព្រោះករណីមិនទាន់ត្រូវបានគេទម្លាយឲ្យដឹងនៅឡើយនោះទេ។
ទីតាំងដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឡោមព័ទ្ធ៖ ទីតាំងទី១ ខាងក្រោយវត្តសំរោងអណ្តែត និងទី២ ជិតផ្សារក្រមួន ក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់សែនសុខ រាជធានីភ្នំពេញ។
នៅវេលាម៉ោងប្រមាណ១០៖២០នាទី ឃើញកម្លាំងសមត្ថកិច្ចអាវុធហត្ថយកស្រ្តីម្នាក់ចេញពីទីតាំងនោះ៕