(ភ្នំពេញ)៖ រយៈពេល១៥ថ្ងៃដំបូងក្នុងខែកុម្ភៈនេះ នគរបាលចរាចរណ៍បានត្រួតពិនិត្យយានយន្តសរុបចំនួន៥៩,៤៨៥គ្រឿង រកឃើញយានយន្តល្មើស៨,១៤០គ្រឿង អប់រំ៤,៧៣៣គ្រឿង និងផាកពិន័យ៣,៤០៧គ្រឿង។ នេះបើយោងតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
ការត្រួតពិនិត្យមួក និងកញ្ចក់ នៅរយៈពេល១៥ថ្ងៃមកនេះ នគរបាលត្រួតពិនិត្យម៉ូតូ២៧,៥១៥គ្រឿង អប់រំ២,៥៧៥គ្រឿង និងពិន័យ២,១៤៦គ្រឿង។ ការត្រួតពិនិត្យល្បឿន រកឃើញរថយន្តល្មើសល្បឿន ចំនួន៨៥៨គ្រឿង។ ការត្រួតពិនិត្យជាតិស្រវឹង ត្រួតពិនិត្យម្ចាស់យានយន្តចំនួន២៦៨៩នាក់ (រថយន្ត៦៩០គ្រឿង និងម៉ូតូ១៩៩៩គ្រឿង) រកឃើញមធ្យោបាយល្មើស១៥២នាក់ អបរ់១៣០នាក់ ពិន័យ២២នាក់។
ដោយឡែក រយៈពេល១៥ថ្ងៃមកនេះ នៅរាជធានីភ្នំពេញ បានឃាត់យានយន្តសុរបចំនួន ៧,២១៦គ្រឿង៕