(ភ្នំពេញ)៖ ថ្ងៃសែនបុណ្យចូលឆ្នាំចិន ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស (គិតត្រឹមម៉ោង២រសៀល) បានកើតឡើងចំនួន១០លើក ស្លាប់៨នាក់ និងរបួស១៦នាក់។
របាយការណ៍បានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្តាលឲ្យខូចខាតម៉ូតូ១០គ្រឿង រថយន្តតូច៤គ្រឿង និងរថយន្តធំ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់រួមមាន បើកល្មើសល្បឿន ស្រវឹង ប្រជែង បត់គ្រោះថ្នាក់ និងកត្តាយានយន្ត៕