(ស្វាយរៀង)៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ប្រជាពលរដ្ឋឃុំគគីរ៩នាក់ថ្មីទៀត ដែលរងគ្រោះដោយអាវុធគីមីរបស់អាេរិក ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយនៅថ្ងៃទី១៥ ខែកុម្ភៈនេះ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការសម្រេចឲ្យប្រជាពលរដ្ឋទាំងនោះចេញពីមន្ទីរពេទ្យនេះ ធ្វើឡើងបន្ទាប់ពីស្ថានភាពជំងឺរបស់ពួកគាត់ធូរស្រាល។
គួររំលឹកថា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រៃក្តី ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ចំនួន៩នាក់ ក្នុងនោះ៨នាក់ជាស្ត្រី និងម្នាក់ជាបុរស បានសម្អាតស្មៅក្នុងចំការដំឡូងរបស់ពួកគាត់ ក៏កាយប៉ះត្រូវអាវុធគីមីអាមេរិក ដែលបន្សល់ទុកនៅលើទឹកដីខ្មែរ កាលពីសម័យសង្គ្រាម បណ្តាលឲ្យមានបញ្ហាសុខភាព ថប់ដង្ហើម និងរមាស់លើរាងកាយ ត្រូវបានរថយន្តរបស់ស៊ីម៉ាក់ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែក រមាសហែក ខេត្តស្វាយរៀង៕