(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា និងអ្នកនាង កេត សត្យា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ឱកាសបុណ្យចូលឆ្នាំចិន សម្តេចតេជោ ហ៊ុន សែន ជូនពរជនរួមជាតិ និងបងប្អូនខ្មែរជាប់សែស្រឡាយចិន មានសេចក្តីសុខ សុភមង្គល មានលាភសំណាងលុយកាក់ហូរចូលគ្រប់ក្រុមគ្រួសារ
២៖ កម្ពុជាប្រកាសបង្កើនវិភាគទានកើនដល់៤៥ម៉ឺនដុល្លារអាមេរិក សម្រាប់គាំទ្រប្រតិបត្តិការរយៈពេល៣ឆ្នាំទៅមុខរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម
៣៖ ក្រោយការណែនាំពីនាយករដ្ឋមន្រ្តី, ក្រសួងធម្មការ និងសាសនា ចេញសារាចរណែនាំ ស្តីពីការរៀបចំអាសនៈថ្វាយព្រះសង្ឃ ត្រូវតែខ្ពស់ជាងគ្រហស្ថជាដរាប
៤៖ GMAC អំពាវនាវដល់រាជរដ្ឋាភិបាល អនុញ្ញាតឲ្យកុងតឺន័រ៤០ហ្វីត និង៤៥ហ្វីត ដែលមានបណ្តោយវែងបំផុត១៧ម៉ែត្រ ធ្វើចរាចរណ៍ដឹកជញ្ជូនជាបណ្តោះអាសន្ន ដើម្បីធានានូវប្រតិបត្តិការ ក្នុងវិស័យកាត់ដេរ
៥៖ សម្ដេចក្រឡាហោម ស ខេង៖ ចលនាសង្រ្គោះជាតិ មិនអាចមានដង្ហើមរស់បាននោះទេ និងអំពាវនាវកុំឲ្យប្រជាពលរដ្ឋ ចូលរួមជាមួយចលនាខុសច្បាប់នេះ
៦៖ គួរតែដឹង៖ តម្រាយផ្លូវរត់របស់រថយន្តក្រុងសាធារណៈ របស់រាជធានីភ្នំពេញ
ព័ត៌មានអន្តរជាតិ ( International News)
១៖ ទីបំផុតប្រធានាធិបតីអាហ្វ្រិកខាងត្បូង «ប្រកាសលាលែងពីតំណែង» ក្រោយរងសម្ពាធខ្លាំងពីផ្ទៃក្នុងគណបក្ស!
២៖ បាញ់ប្រហារស្លាប់មនុស្ស ១៧នាក់ នៅរដ្ឋផ្លូរីដា គឺជាករណីធំបំផុតនាដើមឆ្នាំ២០១៨ និងចំថ្ងៃ Valentines Day នៅអាមេរិក!
៣៖ សហរដ្ឋអាមេរិកឧបត្ថម្ភឧបករណ៍ពិសេស ២,៥០០គ្រឿង ដល់កងទ័ពអ៊ុយក្រែន ដើម្បីទប់ទល់ស្ថានការណ៍នៅភាគខាងកើត!
៤៖ អ្នកជំនាញ៖ ភ្លើងឆេះព្រៃនៅក្បែរទីក្រុងស៊ីដនី «អាចបន្តរហូតដល់ ១ខែ» ព្រោះតែបរិយាកាសក្តៅ-ស្ងួតខ្លាំង!
៥៖ ជប៉ុនប្រកាសប្រាប់ពិភពលោក អំពីការរំលោភទណ្ឌកម្ម UN ពីសំណាក់កូរ៉េខាងជើង!
៦៖ បារាំងថានឹងទម្លាក់គ្រាប់បែកនៅស៊ីរី បើសិនជាមានការប្រើអាវុធគីមីប្រឆាំងនឹងជនស៊ីវិល
៧៖ យន្តហោះអាមេរិក «របូតសន្ទះគ្របម៉ាស៊ីនខ្ទេចអស់ ទាំងនៅកណ្តាលអាកាស» តែសំណាងល្អដែលគ្មានគ្រោះថ្នាក់ដល់អាយុជីវិត
(រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា និងអ្នកនាង កេត សត្យា)