(ភ្នំពេញ)៖ នៅល្ងាច ថ្ងៃព្រហស្បតិ៏ ១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញបិទវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរលើកទី២៧ ព្រមទាំង ប្រគេន និងប្រគល់ វិញ្ញាបនបត្របញ្ចប់ការសិក្សា ដែលមានសិក្ខាកាម ៩៧អង្គ/នាក់។

ក្នុងឱកាសនោះលោក ទេសរដ្ឋមន្ត្រី ក៏បានមានមតិផ្តាំផ្ញើរ ដល់អាចារ្យ ទាំងអស់ថា ពេលត្រឡប់ទៅគេហដ្ឋានវិញ សូមចេះសាមគ្គីគ្នា និងជួយផ្សព្វផ្សាយ អប់រំដល់ពុទ្ធបរិស័ទ្ធ ឲ្យបានយល់ដឹង បន្តអប់រំកូនចៅជំនាន់ក្រោយ ឲ្យប្រព្រឹត្តប្រណិបត្តិ និងជួយថែរក្សាប្រពៃណី ទំនៀមទម្លាប់ដូនតាខ្មែរយើងឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងផងដែរ៕