(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលហៅកាត់ថា (GMAC) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញនូវសេចក្តីថ្លែងការណ៍ ដោយអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា មេត្តាអនុញ្ញាតឲ្យមានការដឹកជញ្ជូន កុងតឺន័រជាបណ្តោះអាសន្ន ដែលមានប្រហែង៤០ហ្វីត និង៤៥ហ្វីត ឬបណ្តាយវែងបំផុត១៧ម៉ែត្រ ដើម្បីធានានូវប្រតិបត្តិការរបស់វិស័យកាត់ដេររបស់កម្ពុជា។
សេចក្តីថ្លែងការណ៍របស់ GMAC បានបញ្ជាក់ថា សមាគម សូមសំដែងការដឹងគុណ និងគាំទ្របំផុតចំពោះរាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ជាធរមាន និងលើកកម្ពស់នីតិរដ្ឋក្នុងប្រទេសកម្ពុជា ហើយជាក់ស្តែងការលើកកម្ពស់ការ អនុវត្តច្បាប់ស្តីពីចរាចរណ៍និងច្បាប់ស្តីពីផ្លូវថ្នល់។ សមាជិកសមាគមមិនមែន ជាម្ចាស់រថយន្តណាមួយ ដែលប្រើសម្រាប់ដឹកជញ្ជូនទំនិញកុងតឺន័រទេ។ សមាគមប្រើប្រាស់សេវាក្រុមហ៊ុនដឹកជញ្ជូន និងពស្តុភារ ដោយសន្មត់ថា ក្រុមហ៊ុនទាំងនេះ ធ្វើប្រតិបត្តិដោយស្របច្បាប់ និងគោរពទៅតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
GMAC បានលើកឡើងថា «ជាអកុសល ស្ថានភាពបច្ចុប្បន្នបានបណ្តាលឲ្យសមាជិករបស់យើងក្លាយជាជនរងគ្រោះ និងត្រូវទទួលផលវិបាកនៃការឃាត់ទំនិញ ហើយក៏មិនអាចទទួលយកវត្ថុធាតុដើម ឬនាំចេញផលិតផលសម្រេចរបស់យើងផងដែរ។ សមាគមសូមអំពាវនាវ ដល់រាជរដ្ឋាភិបាលមេត្តាអនុញ្ញាត ឲ្យមានការដឹកជញ្ជូនកុងតឺន័រ ជាបណ្តោះអាសន្ន ដើម្បីធានានូវប្រតិបត្តិការជាបន្ត ក្នុងវិស័យរបស់យើង»៕
សូមអានសេចក្តីថ្លែងការណ៍របស់ GMAC ទាំងស្រុង៖
\