(ភ្នំពេញ)៖ លោក ព្រីដា និលខ័ណ្ឌ ប្រធានផ្នែកផ្សព្វផ្សាយក្រុហ៊ុន Spy បានឲ្យដឹងថាក្នុងឆ្នាំថ្មីឆ្នាំ២០១៨នេះ រយៈពេល២ខែនេះ ការលក់ Spy នៅលើទីផ្សារកម្ពុជាកំពុងកើនខ្លាំង ដោយកើនរហូតទៅដល់៧៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ខណៈបច្ចុប្បន្នេះ Spy មានការគាំទ្រច្រើនពីសំណាក់អតិថិជន ជាពិសេសយុវវ័យមិនថាប្រុស ឬស្រី។
ថ្លែងក្នុងកម្មវិធី Spy Valentine's Day នាយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ព្រីដា និលខ័ណ្ឌ បានឲ្យដឹងថា «Spy លក់ដាច់បំផុតលើទីផ្សារកម្ពុជា ដោយជាប់ចំណាត់ថ្នាក់លេខ១ បើប្រៀបធៀបនឹងឆ្នាំ២០១៧ កើនឡើងរហូតដល់៧៥ភាគរយឯណ្ណោះ Spy តែងតែឡើងខ្ពស់ចាប់ពី១ឆ្នាំទៅ១ឆ្នាំដោយសារតែរស់ជាតិទាក់ទាញ និងការគាំទ្រពីអតិថិជន»។
លោកបានបន្ដទៀតថា Spy ត្រូវបានទទួលការគាំទ្រខ្លាំងពីសំណាក់យុវវ័យ មិនថាបុរស ឬស្រ្ដី ហើយ Spy នឹងនាំយកនៅរស់ជាតិ និងការឌីសាញ់ថ្មីៗបន្ថែមទៀត។ គុណសម្បតិ្តរបស់ Spy គឺងាយស្រួលញាំព្រោះមិនធ្វើឲ្យធាត់ និងមិនដុះក្បាលពោះ ដែលមិនធ្វើឲ្យសុភាពនារី សុភាពបុរសលែងព្រួយបារម្ភពីបញ្ហារាងកាយធាត់។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា សម្រាប់យប់នេះផងដែរ Spy បាននាំយកនៅកម្មវិធីពិសេសមួយជូនដល់អតិថិជន ដោយឲ្យអតិថិជនញាំ Spy ដោយឥតគិតថ្លៃ ដើម្បីជាការថ្លែងអំណរគុណអតិថិជន ដែលតែងតែគាំទ្រតាំងពីចូលមករហូតដល់បច្ចុប្បន្ន។
សូមបញ្ជាក់ថា Spy មានប្រភពមកពីប្រទេសថៃ មានច្រើនប្រភេទក្នុងនោះប្រភេទ ដែលលក់ដាច់ជាងគេគឺ Spy red ព្រោះប្រភេទនេះបានចូលមកវាយលុកទីផ្សារតាំងពីដំបូង រីឯប្រភេទផ្សេងៗក៏លក់ដាច់ដូចគ្នាដែរ៕