(ភ្នំពេញ)៖ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍១១លើក ស្លាប់៥នាក់ និង១៤នាក់រងរបួស។

របាយការណ៍បញ្ជាក់ថា គ្រៅថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្តាលឲ្យខូចខាតម៉ូតូ១២គ្រឿង រថយន្តតូច៥គ្រឿង និងរថយន្តធំ៣គ្រឿង ហើយមូលហេតុគ្រោះថ្នាក់រួមមាន បើកលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បើកប្រជែង បត់គ្រោះថ្នាក់ និងស្រវឹង។

រយៈពេល១៤ថ្ងៃ ខែកុម្ភៈនេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើង១១៩លើក ស្លាប់៧៦នាក់ និងរបួស១៧៥នាក់៕